សេចក្តីផ្តើម
ជាទូទៅ ចិត្តរបស់យើងម្នាក់ៗ ស្ទើររាល់ថ្ងៃ ច្រើនរងទុក្ខដោយសារការចង់បាននេះចង់បាននោះ មិនស្កប់ស្កល់ឡើយ ពេលបានអ្វីមួយហើយ ក្តីរីករាយក៏កើតបានមួយរយៈខ្លី ហើយការចង់បានអ្វីមួយផ្សេងទៀតក៏បន្តកើតឡើងជាថ្មីទៀត មិនមានទីបញ្ចប់ឡើយ។ ក្រៅពីការចង់បាន នៅមានរឿងមួយទៀត គឺការទើសខឹងនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង ហើយមិនត្រូវចិត្តយើង ឬទើសខឹងនឹងឥរិយាបថមនុស្សទាំងឡាយ ដែលយើងគិតថាមិនសមទំនង។ ចូរស្រមៃមើលរឿងរ៉ាវទាំងឡាយ ដែលកើតឡើងក្នុងសង្គម ដែលអ្នកបានឃើញបានដឹង តាមរយៈបណ្តាញសង្គម ដែលធ្វើឱ្យអ្នកខឹងមួម៉ៅក្នុងមួយថ្ងៃៗ។ ពេលអ្នកបើកបរ ហើយប្រឈមនឹងការស្ទះចរាចរណ៍ តើអ្នកទើសខឹងនឹងមនុស្សប៉ុន្មានអ្នក ដែលបើកបរមិនគោរពច្បាប់ត្រឹមត្រូវ បង្កឱ្យមានការស្ទះ ឬប្រជែងវ៉ាអ្នកទៅមុនដោយខុសទំនង។ ក្រៅពីចិត្តចង់បាន និងការខឹងទើស នៅមានរឿងមួយប្រការទៀត ដែលបង្កការរងទុក្ខជាប្រចាំដល់អ្នក គឺការប្រកាន់ថា មានអត្តសញ្ញាណមួយ “ជាខ្ញុំ” “ជាអញ” ដែលភាសាអង់គ្លេសថា Ego ដែលនៅក្នុងខ្លួនយើង ដែលជាតំណាងឱ្យយើងម្នាក់ៗត្រូវការពារនិងលើកឱ្យខ្ពស់ គឺកេរ្តិ៍ឈ្មោះ កិត្តិយស ហើយព្រួយបារម្ភខ្លាចបាត់បង់ បាត់បង់មុខមាត់ និងបាត់បង់កេរិ៍្តឈ្មោះ។
គឺរឿងទាំងបីប្រការនេះហើយ ដែលព្រះពុទ្ធហៅដោយខ្លីថា លោភៈ ទោសៈ និងមោហៈ ដែលបង្កើតការរងទុក្ខជាប្រចាំនៅក្នុងចិត្តរបស់យើង។
ខាងក្រោមនេះជាកិច្ចប្រតិបត្តិងាយៗ ៥ប្រការ ដើម្បីកាត់បន្ថយក្តីទុក្ខនៅក្នុងចិត្តយើង ដែលខ្ញុំឱ្យឈ្មោះថា ថ្នាំព្យាបាលផ្លូវចិត្ត។
១. ការដឹងគុណ
ប្រតិបត្តិការដឹងគុណ ជារឿយៗ ជាប្រចាំ ចំពោះមនុស្ស ចំពោះរឿងរ៉ាវ ចំពោះអ្វីៗទាំងឡាយ នឹងជួយកាត់បន្ថយធាតុលោភៈ (ការចង់បាននេះបាននោះមិនចេះស្បើយ) ក្នុងចិត្តរបស់អ្នក។មានរឿងតូចៗជាច្រើនរាល់ថ្ងៃ ដែលអ្នកអាចប្រតិបត្តិការដឹងគុណ។
ពេលបាយថ្ងៃត្រង់មកដល់ អ្នកចូលទៅអង្គុយលើកៅអី ហើយអាហារដ៏ឈ្ងុយឆ្ងាញ់សមរម្យត្រូវបានចម្អិនរួចនិងរៀបចំដោយអ្នកម្តាយ ឬភរិយារបស់អ្នកដាក់លើតុ ហើយអ្នកអាចបរិភោគដោយងាយស្រួល។ អ្នកដឹងទេ កាលពីជាង ៥០០០ ឆ្នាំមុន ទំរាំនឹងបានអាហារចម្អែតក្រពះមួយពេល អ្នកត្រូវចូលទៅក្នុងព្រៃប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិត។
នៅចុងសប្តាហ៍ អ្នកអាចមានពេលអង្គុយផឹកកាហ្វេ ក្នុងភាពស្ងប់ស្ងាត់ នៅផ្ទះ ឬនៅហាងកាហ្វេដ៏សមរម្យមួយ។
អ្នកមានឱកាសអង្គុយញាំអាហារជជែកគ្នាលេងជាមួយក្រុមគ្រួសារ ដោយក្តីរីករាយ។
អ្នកមានលទ្ធភាព និងពេលវេលាទៅលេងកំសាន្តមើលទេសភាពដ៏ស្រស់ស្អាត នៅមាត់សមុទ្រ នៅប្រាង្គប្រាសាទបុរាណ ឬនៅព្រៃភ្នំ។
អ្នកមានពេលអង្គុយហូបតែ ឬផឹកស្រាបៀរ ជជែកចែករំលែកជាមួយមិត្តភក្តិអំពីរឿងផ្សេងៗ ដោយក្តីរីករាយ។
ខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗនៃរឿងសាមញ្ញតូចៗ ប្រចាំថ្ងៃ ដែលអ្នកអាចប្រតិបត្តិការដឹងគុណ។
អ្នកអាចនឹងឆ្ងល់ ហើយសួរថា ហេតុអ្វីចាំបាច់ប្រតិបត្តិការដឹងគុណ? តើមានប្រយោជន៍អ្វីទៅ?
មុននឹងឆ្លើយសំណួរនេះ ខ្ញុំចង់ជំរាបអ្នកអំពីប្រពៃណីសាសនាមួយចំនួន ដែលបានអប់រំឱ្យមនុស្សចេះប្រតិបត្តិការដឹងគុណជារឿយៗ ជាប្រចាំ ឱ្យក្លាយជាទម្លាប់ក្នុងជីវិត។
ប្រពៃណីខ្មែរយើងពីបុរាណមក បានអប់រំកូនចៅឱ្យចេះដឹងគុណឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ។
ប្រពៃណីចិនអប់រំកូនចៅឱ្យចេះរំលឹកគុណដល់បុព្វការីជន ជីដូនជីតា ដែលបានស្លាប់ទៅ ដោយមានការជួបជុំកូនចៅនិងរៀបចំពិធីសែនព្រេនរៀងរាល់ឆ្នាំ។
សាសនាគ្រឹស្តបានអប់រំគ្រឹស្តបរិស័ទឱ្យចេះអរគុណដល់ព្រះ មុននឹងបរិភោគអាហារ។
ការប្រតិបត្តិការដឹងគុណវានឹងជួយឱ្យអ្នកមានអារម្មណ៍ថា "ខ្ញុំមានអ្វីគ្រប់ហើយ ខ្ញុំមានច្រើនល្មមគ្រប់គ្រាន់ហើយ"។ វាជួយបន្សាបធាតុលោភៈនៅក្នុងចិត្តរបស់អ្នក។ ចិត្តដែលមានភាពលោភៈតិចនឹងកាត់បន្ថយទុក្ខរបស់អ្នក ធ្វើឱ្យចិត្តអ្នកភ្លឺស្វាងជាងមុន មើលអ្វីៗឃើញច្បាស់ជាងមុន ហើយមានក្តីរីករាយច្រើនជាងមុន។
ចូររំឮករឿងតូច ឬធំ បីរឿង ក្នុងថ្ងៃនេះ ឬថ្ងៃម្សិលមិញ ដែលអ្នកគួរអរគុណ ដោយអង្គុយពេនភ្នែន បិទភ្នែក ក្នុងភាពស្ងៀមស្ងាត់ ក្នុងពេលយប់មុនគេង ឬពេលព្រលឹមភ្ញាក់ពីដំណេក ក្នុងរយៈពេល ៥ ទៅ ១០នាទី។ ប្រតិបត្តិការដឹងគុណឱ្យបានជាប់លាប់ក្នុងរយៈពេលមួយ អ្នកនឹងសង្កេតដឹងថា ចិត្តរបស់អ្នកនឹងមានភាពផ្លាស់ប្តូរទៅរកភាពវិជ្ជមាន មានក្តីរីករាយជាងមុន។
២. ការអត់ឱនអធ្យាស្រ័យ
នៅក្នុងដំណើរជីវិតរបស់យើងតែងជួបប្រទះនូវមនុស្សដែលបានធ្វើទង្វើមិនគប្បី បង្កការឈឺចាប់ រំលោភសេចក្តីទុកចិត្ត ក្បត់មិត្តភាពចំពោះយើង ហើយយើងក៏មានកំហឹងចងគំនុំចំពោះបុគ្គលនោះ។ អតីតប្រធានាធិបតីប្រទេសអាព្រិចខាងត្បូង លោក ណែលសិន ម៉ាន់ដេឡា ធ្លាប់មានប្រសាសន៍ថា នៅពេលដែលអ្នកខឹងចងគំនុំជាមួយនរណាម្នាក់ ប្រៀបដូចជាអ្នកកំពុងផឹកថ្នាំពុលបន្តិចម្តងៗជារៀងរាល់ថ្ងៃ ហើយដេកសង្ឃឹមថា មនុស្សដែលអ្នកខឹងចងគំនុំនឹងស្លាប់ឆាប់ៗនាពេលខាងមុខ។
ចិត្តដែលចងគំនុំគុំកួនមិនអាចមានក្តីរីករាយសោះឡើយ។ វាប្រៀបដូចជាពពកដ៏ក្រាស់ដែលបាំងអ្នកមិនឱ្យមើលឃើញពន្លឺនៃក្តីរីករាយដូច្នោះដែរ។ ដើម្បីព្យាបាលជំងឺមានកំហឹងចងគំនុំឱជាសះស្បើយ គ្មានអ្វីក្រៅអីថ្នាំអត់ឱនអធ្យាស្រ័យនោះទេ។ Louis B. Smedes ធ្លាប់មានប្រសាសន៍ថា “ការអត់ឱនប្រៀបដូចជាការដោះលែងអ្នកទោសម្នាក់ ហើយអ្នកទោសនោះគឺជាខ្លួនអ្នក។”
៣. ការព្រមទទួលយក
បញ្ហាធំចម្បងមួយដែលបង្កឱ្យចិត្តអ្នកមានភាពហ្មងសៅ មិនសប្បាយចិត្ត គឺការទើស ខឹងនឹងរឿងរ៉ាវទាំងឡាយដែលកើតឡើង អាចជាទង្វើ ឬឥរិយាបថរបស់មនុស្សដែលនៅក្បែរអ្នក ដែលអ្នកឃើញ ឬស្តាប់ឮ ឬអាចជាព្រឹត្តិការណ៍ ឬលទ្ធផលណាមួយកើតឡើង ដែលខុសនឹងចិត្តអ្នក ខុសនឹងការទន្ទឹងរង់ចាំរបស់អ្នក មិនត្រូវនឹងចំណូលចិត្តរបស់អ្នក។ នៅក្នុងចិត្តអ្នកក៏កើតមានការប្រឆាំងជំទាស់ ដែលភាសាអង់គ្លេសគេហៅថា Resistance ហើយភាពប្រឆាំងជំទាស់នេះហើយដែលធ្វើឱ្យចិត្តអ្នកហ្មងសៅ ម៉ួម៉ៅ ក្តៅក្រហាយ មិនសប្បាយចិត្ត។ រឿងរ៉ាវ ឬព្រឹត្តិការណ៍ទាំងឡាយអាចកើតឡើងជាញឹកញាប់ ក្នុងមួយថ្ងៃៗនៃជីវិតអ្នក អាចជារឿងធំ ដូចជាពាក្យស្តីបន្ទោសខ្លាំងៗពីមេរបស់អ្នក ឬដៃគូជីវិតរបស់អ្នក ដែលអ្នកសម្គាល់ដឹង ឬអាចជារឿងតូចៗ ដូចជាមានសំឡេងរំខានខ្លះៗពេលអ្នកអង្គុយហូបកាហ្វេក្នុងហាងល្បី ដែលមានមនុស្សច្រើន តែអ្នកមិនចាប់អារម្មណ៍នឹងភាពរំខាននេះទេ ប៉ុន្តែភាពប្រឆាំងជំទាស់កើតឡើងក្នុងចិត្តអ្នក ដោយអ្នកមិនដឹង ឬដឹងដែរតែមិនចាប់អារម្មណ៍ខ្លាំង។
ភាពប្រឆាំងជំទាស់នេះកើតឡើង និងធ្វើឱ្យចិត្តអ្នកហ្មងសៅ ដោយសារតែអ្នកមិនព្រមទទួលយកនូវរឿងរ៉ាវ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលកើតឡើងជាមួយសេចក្តីពិតរបស់វា។ អ្នកខឹងនិងអន់ចិត្តនឹងមេរបស់អ្នក ឬដៃគូជីវិតរបស់អ្នក ដែលប្រើសំដីធ្ងន់ៗចំពោះអ្នក ដោយសារអ្នកមិនទាន់ទទួលស្គាល់ និងយល់ព្រមថាគាត់ជាបុគ្គលបែបនឹង បើគាត់ខឹង គឺចេញសំដីអញ្ចឹង។ បើអ្នកស្គាល់ និងព្រមទទួលយកថាគាត់អញ្ចឹង នោះពាក្យស្តីបន្ទោសរបស់គាត់លែងជាបញ្ហាហើយសម្រាប់អ្នក ចិត្តអ្នកលែងបង្កើតការប្រឆាំងជំទាស់នឹងពាក្យសំដីមិនពិរោះទាំងនោះហើយ អ្នកស្តាប់និងសម្លឹងមើលទៅគាត់ជាមួយក្តីយោគយល់ ការអត់ឱន និងក្តីមេត្តា ហើយក្រោយៗមកអ្នកនឹងចាប់អារម្មណ៍ថា អ្វីៗនឹងប្រសើរឡើងក្នុងទំនាក់ទំនងរវាងអ្នកនិងគាត់ ក្រោយពីអ្នកព្រមទទួលយក។ ដូចគ្នាដែរ បើអ្នកដឹង និងព្រមទទួលយកថា នៅកន្លែងផឹកកាហ្វេមានមនុស្សច្រើន ហើយតែងមានសំឡេងរំខាន នោះក្នុងចិត្តរបស់អ្នកលែងកើតមានការប្រឆាំងជំទាស់ហើយ ហើយក្តីហ្មងសៅចេញពីសំឡេងរំខាននោះក៏មិនកើតឡើងដែរ។
ព្រមទទួលយកមិនមានន័យថា បើអ្នកមានជំងឺមហារីក ឬរបេង ចូរព្រមទទួលយកទៅ កុំចាំបាច់ធ្វើអ្វី រង់ចាំសេចក្តីស្លាប់មកដល់ចុះ។ វាពុំមានន័យបែបនោះទេ ពេលជំងឺមកដល់ ពេលបញ្ហាមកដល់ អ្នកលែងបង្កើតភាពប្រឆាំងជំទាស់ ភាពតានតឹងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកឆ្លើយតបនឹងជំងឺ ឬនឹងបញ្ហាជាមួយបញ្ញាដ៏ភ្លឺស្វាងរបស់អ្នក ដោយពុំមានលាយកំហឹង និងភាពប្រឆំាងនៅក្នុងចិត្តទេ។ នៅពេលដែលចិត្តរបស់អ្នកមិនមានភាពតានតឹង គ្មានភាពប្រឆាំងជំទាស់ នោះចិត្តរបស់អ្នកមានភាពភ្លឺស្វាង ភ្លឺថ្លា សម្បូរដោយដំណោះស្រាយ សម្បូរដោយបញ្ញាក្នុងការរកវិធីដោះស្រាយទៅលើបញ្ហាទាំងឡាយដែលកើតឡើង។
នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលអ្នកមិនចូលចិត្តសោះ ដែលទើសខ្លាំង ដែលចិត្តអ្នកប្រឆាំងជំទាស់ ឧទាហរណ៍ កន្លែងធ្វើការ ឬទំនាក់ទំនងស្នេហាអ្នកមានជម្រើសល្អបីប្រការ គឺចាកចេញពីស្ថានភាព កែប្រែស្ថានភាព ឬព្រមទទួលយកស្ថានភាព។ បើអ្នកចាកចេញមិនបាន កែប្រែមិនបាន អ្នកត្រូវតែព្រមទទួលយកស្ថានភាពនោះដោយឈប់ប្រឆាំងជំទាស់។ បញ្ហានៅត្រង់ថា អ្នកចាកចេញមិនបាន អ្នកកែប្រែមិនបាន ហើយអ្នកមិនព្រមទទួលយកស្ថានភាពនោះ នោះជីវិតអ្នកនឹងរស់នៅជាមួយភាពទើស តានតឹង និងម៉ួម៉ៅជារៀងរាល់ថ្ងៃ រកក្តីសុខរីករាយមិនឃើញឡើយ។
ចូរចាប់ផ្តើមរៀនប្រតិបត្តិនូវការព្រមទទួលយកនូវរឿងរ៉ាវទាំងឡាយដែលកើតឡើង ដោយព្យាយាមកុំឆាប់ប្រតិកម្មតបទាំងកំហឹង កុំប្រញាប់ធ្វើការវិនិច្ឆ័យថាខុស ឬត្រូវ។ ចូរព្យាយាមស្វែងយល់នូវហេតុផល នូវឬសគល់នៃរឿងរ៉ាវនៃបញ្ហាដែលកើតឡើង។ នៅពេលដែលអ្នកយល់ អ្នកនឹងមានការយោគយល់ ហើយការនេះនឹងជួយអ្នកឱ្យលែងមាន ឬកាត់បន្ថយការប្រឆាំងជំទាស់នៅក្នុងចិត្តរបស់អ្នក។ នេះហើយជាមាគ៌ាទៅរកក្តីសុខរីករាយនៅក្នុងចិត្ត។
៤. ភាពសប្បុរស
ភាពសប្បុរស ឬការចេះចែករំលែក មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកទទួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់គុណតម្លៃយ៉ាងធំធេងដល់អ្នកឱ្យផងដែរ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃភាពសប្បុរស៖

៤.១. ផ្តល់សេចក្តីសុខផ្លូវចិត្ត និងកាត់បន្ថយភាពតានតឹង
បង្កើនអ័រម៉ូនរីករាយ៖ នៅពេលយើងជួយអ្នកដទៃ ខួរក្បាលរបស់យើងបញ្ចេញសារធាតុគីមីល្អៗ (ដូចជា Endorphins, Dopamine និង Oxytocin) ដែលធ្វើឱ្យយើងមានអារម្មណ៍កក់ក្តៅ ស្ងប់ចិត្ត និងមានសុភមង្គលពិតប្រាកដ។
កាត់បន្ថយស្ត្រេស និងជំងឺបាក់ទឹកចិត្ត៖ ការផ្តោតអារម្មណ៍លើការជួយអ្នកដទៃ ជួយបង្វែរចិត្តយើងចេញពីកង្វល់ និងបញ្ហាផ្ទាល់ខ្លួនមួយរយៈ ដែលជួយកាត់បន្ថយអារម្មណ៍ឯកោ និងភាពតានតឹង។

៤.២. ពង្រឹងទំនាក់ទំនងសង្គម និងកសាងទំនុកចិត្ត
បង្កើតមិត្តភាពរឹងមាំ៖ ទឹកចិត្តសប្បុរសជួយទាក់ទាញមនុស្សល្អៗឱ្យចូលមកក្នុងជីវិត និងធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារកាន់តែមានភាពស្និទ្ធស្នាល។
ទទួលបានការគោរពស្រឡាញ់៖ មនុស្សដែលមានចិត្តទូលាយ តែងតែទទួលបានការឱ្យតម្លៃ ការជឿទុកចិត្ត និងការជួយជ្រោមជ្រែងត្រឡប់មកវិញនៅពេលជួបការលំបាក។

៤.៣. ផ្តល់ផលល្អដល់សុខភាពរាងកាយ
ការសិក្សាផ្នែកវេជ្ជសាស្ត្រជាច្រើនបានបង្ហាញថា អ្នកដែលចូលចិត្តធ្វើអំពើសប្បុរស ឬការងារស្ម័គ្រចិត្ត ច្រើនតែមានសម្ពាធឈាមមានលំនឹងល្អ ប្រព័ន្ធភាពស៊ាំរឹងមាំ និងមានអាយុវែងជាងមធ្យម ដោយសារតែសុខភាពផ្លូវចិត្តល្អប្រសើរ។

៤.៤. បង្កើនគុណតម្លៃជីវិត
យល់ពីតម្លៃនៃអ្វីដែលខ្លួនមាន៖ នៅពេលយើងចែករំលែកដល់អ្នកដែលខ្វះខាតជាងយើង យើងនឹងចាប់ផ្តើមមើលឃើញ និងឱ្យតម្លៃចំពោះអ្វីដែលយើងកំពុងមាន ជាជាងការរអ៊ូរទាំចំពោះអ្វីដែលយើងខ្វះ។
មានអារម្មណ៍ថាជីវិតមានន័យ៖ ការដឹងថាទង្វើរបស់យើងអាចជួយសម្រាលទុក្ខ ឬផ្លាស់ប្តូរជីវិតអ្នកដទៃឱ្យប្រសើរឡើង ធ្វើឱ្យយើងមានមោទនភាព និងមានកម្លាំងចិត្តក្នុងការរស់នៅ។

៤.៥. បង្កើតឥទ្ធិពលវិជ្ជមានតៗគ្នាក្នុងសង្គម
ភាពសប្បុរសគឺជាទង្វើដែលឆ្លងរាលដាលតាមបែបវិជ្ជមាន។ នៅពេលមនុស្សម្នាក់ទទួលបានទឹកចិត្តល្អពីអ្នក ពួកគេក៏មានទំនោរចង់បន្តចែករំលែកទឹកចិត្តល្អនេះទៅកាន់អ្នកដទៃទៀតដែរ ដែលធ្វើឱ្យសង្គមទាំងមូលកាន់តែមានភាពកក់ក្តៅ និងសុខដុមរមនា។
សូមបញ្ជាក់ថាភាពសប្បុរសមិនមែនសំដៅតែលើការឱ្យលុយកាក់ ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមបញ្ចូលទាំងការផ្តល់ពេលវេលា ការស្តាប់ដោយយកចិត្តទុកដាក់ ការផ្តល់កម្លាំងចិត្ត និងការចែករំលែកចំណេះដឹង។

៥. សមាធិ
សមាធិ គឺជាវិធីដ៏ចាស់បុរាណមួយ ដែលត្រូវបានបង្ហាញផ្លូវដោយព្រះពុទ្ធ និងអ្នកត្រាស់ដឹងទាំងឡាយក្នុងសាសនាព្រាហ្មណ៍ កាលពីជាង ២៥០០ឆ្នាំមុនថាជាមាគ៌ាដ៏ត្រឹមត្រូវឈានទៅរំលត់ទុក្ខទាំងស្រុង ទៅរកនិព្វាន។ នៅក្នុងសតវត្សរ៍ទី ២០ និង២១ នេះ សមាធិមានការទទួលស្គាល់ដោយអ្នកវិទ្យាសាស្ត្រ ហើយការប្រតិបត្តិមានការរីកចម្រើនខ្លាំងនៅបស្ចិមលោកផងដែរ។ ការពិសោធន៍បែបវិទ្យាសាស្ត្របានបង្ហាញថា ការប្រតិបត្តិសមាធិបានជួយដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តបានយ៉ាងច្រើន ជាពិសេស ដោះស្រាយភាពតានតឹងរ៉ាំរ៉ៃ (Chronic stress) ជំងឺថប់អារម្ភ (Anxiety) ជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺដេកមិនលក់។ ការធ្វើសមាធិនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជួយសម្រាលដល់បញ្ហាផ្លូវចិត្តរបស់អ្នកមានដូចជា៖

- កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ៖ ការផ្តោតអារម្មណ៍លើដង្ហើម និងបច្ចុប្បន្នកាល ជួយបន្ថយអ័រម៉ូនស្ត្រេស (ដូចជា Cortisol) និងធ្វើឱ្យប្រព័ន្ធប្រសាទស្ងប់ជាងមុន។
- គ្រប់គ្រងអារម្មណ៍បានល្អប្រសើរ៖ សមាធិជួយឱ្យយើង «សង្កេត» មើលគំនិត និងអារម្មណ៍របស់ខ្លួនដោយមិនប្រញាប់ប្រញាល់ប្រតិកម្ម ឬបណ្តោយឱ្យអារម្មណ៍អវិជ្ជមានគ្រប់គ្រងយើងទាំងស្រុង។
- កាត់បន្ថយការគិតដដែលៗ (Overthinking)៖ នៅពេលហ្វឹកហាត់នាំចិត្តត្រឡប់មកកាន់បច្ចុប្បន្ន យើងអាចកាត់បន្ថយការសោកស្តាយអតីតកាល ឬការបារម្ភហួសហេតុអំពីអនាគត។
- បង្កើនការផ្តោតអារម្មណ៍ និងភាពស្ងប់ស្ងាត់៖ ការអនុវត្តជាប្រចាំ ទោះត្រឹមតែ ៥ ទៅ ១៥ នាទីក្នុងមួយថ្ងៃ ក៏ជួយឱ្យចិត្តមានលំនឹង ងាយស្រួលសម្រាក និងជួយឱ្យដំណេកប្រសើរឡើងផងដែរ។
សរុបសេចក្តីមក មនុស្សយើងជាទូទៅតែងប្រឈមនឹងបញ្ហាផ្លូវចិត្ត អាចក្នុងទម្រង់ធ្ងន់ធ្ងរ មធ្យមឬស្រាល ដោយផ្តល់ជារោគសញ្ញានៃការរស់នៅក្នុងភាពធុញទ្រាន់ តានតឹងរ៉ាំរ៉ៃ ជំងឺថប់អារម្ភ មានការបាក់ទឹកចិត្ត ឬដេកមិនលក់ជាប្រចាំ ដែលឫសគល់របស់វាស្ថិតនៅទីជម្រៅនៃចិត្ត ដែលមានសេចក្តីប្រាថ្នាលោភលន់ចង់បានអ្វីមួយខ្លាំង តែមិនបានសម្រេចដូចបំណង ឬក៏អាចមានកំហឹងស្អប់ខ្ពើមគុំកួននរណាម្នាក់ជាយូរមកហើយ និង/ឬមានសេចក្តីភ័យខ្លាចបាត់បង់កិត្តិយសកិរ្តិ៍ឈ្មោះ ដែលខ្លួនជាប់ជំពាក់យ៉ាងខ្លាំងដោយមិនដឹងខ្លួនដោយការភាន់ច្រលំ ដោយមោហៈ។
បើលោកអ្នកគិតថា អ្នកកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត កំពុងរងទុក្ខខ្លាំង ហើយចង់រកវិធីដោះស្រាយ ចូរសាកល្បងផឹកថ្នាំប្រាំគ្រាប់នេះ ដោយចាប់ផ្តើមរើសយកគ្រាប់ណាមួយក៏បាន ដែលអ្នកងាយស្រួលប្រតិបត្តិ ហើយប្រតិបត្តិជាប្រចាំ បានមួយរយៈ អ្នកនឹងសង្កេតឃើញថា ចិត្តរបស់អ្នកនឹងមានការផ្លាស់ប្តូរ មករកភាពធូរស្បើយ ភាពវិជ្ជមាន ភាពរីករាយ និងមានក្តីសុខច្រើនជាងមុន ហើយវានឹងផ្តល់ផលប្រយោជន៍ធំធេងសម្រាប់ដំណើរជីវិតអ្នក និងអ្នករស់នៅក្បែរអ្នកផងដែរ៕
=== ^^^ ===
@ អត្ថបទទាក់ទង៖
១. រៀនអនុវត្តសតិដឹង
២. មូលដ្ឋានគ្រឹះយល់ដឹងអំពីធម៌
៣. សមាធិមិនមែនជាការបញ្ឈប់ការគិត

0 Comments